ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី
ហេង សំរិន ប្រធានរដ្ឋស ភា ឯកឧត្តម សាអ៊ូដ អាល់ សូវ៉ែលីម (H.E.Mr. Saud F.M.
AL Suwelim) ឯកអគ្គរាជទូត នៃព្រះរាជា ណាចក្រ អារ៉ាប់ប៊ីសាអូឌីត ប្រចំាព្រះរាជាណាចក្រកម្ពុជា បានជម្រាប សម្តេចប្រធានរដ្ឋសភាថា
ក្នុងបេសកកម្មការ ទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំជំរុញ បង្កើនកិច្ចសហប្រតិបត្តិ ការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម
វិនិយោគ និងទេសចរណ៍ រវាងប្រទេសទំាងពីរកម្ពុជានិងអារ៉ាប់ប៊ីសាអូឌីត ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត
ជាពិសេសជួយជំរុញលើកទឹកចិត្តប្រជាជនអារ៉ាប់ប៊ីសាអូឌីត មកធ្វើវិនិ យោគ និងធ្វើទេសចរណ៍នៅកម្ពុជា។
ឯកឧត្តម សាអ៊ូដ អាល់ សូវ៉ែលីម បានជម្រាប សម្តេចប្រធានរដ្ឋសភា បន្ថែមថានៅក្នុងបេសកកម្មការទូត
របស់ឯកឧត្តម ឯកឧត្តមនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យកាន់តែស៊ីជម្រៅ។
ពិសេស ឯកឧត្តមនឹងធ្វើជាស្ពានក្នុងការពាំនាំគម្រោងសំណើរបស់កម្ពុជាទៅជូនរដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីត
និងពី រាជរដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីត មកជូនរាជរដ្ឋាភិបាលកម្ពុជាវិញ។ ឯកឧត្តមឯកអគ្គរាជ ទូតមាន សង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម
ក្រសួងទេសចរ ឬក្រសួងនានានៃប្រទេសទំាងពីរ នឹងមានឱកាស ជួបពិភាក្សាគ្នាដោយផ្ទាល់
ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស ទំាងពីរលើវិស័យ ដូចបានលើកឡើងពីខាងលើនោះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលជួបសវនាការជាមួយ ឯកឧត្តម
សាអ៊ូដ អាល់ សូវ៉ែលីម នៅព្រឹកថ្ងៃទី៣ ខែតុលា
ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។ សម្តេចប្រធាន មានសេចក្តីសោមនស្សរីករាយ សូមស្វាគមន៍ និងអបអរសាទរ
ចំពោះការលើកឡើងរបស់ ឯកឧត្តម សាអ៊ូដ អាល់ សូវ៉ែលីម។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទំាងពីរ បានបង្កើត នូវកិច្ចព្រមព្រៀងជាមួយគ្នាមួយចំនួន
ជាពិសេសការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាអង្គ សហប្រ ជាជាតិ ហើយកិច្ចសហប្រតិបត្តិការទំាងនេះ
ថែមទាំងបាន រួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាស្ថិរភាព សន្តិសុខ សន្តិភាព និងការអភិវឌ្ឍទំាងក្នុងតំបន់
និងសកលលោក ផងដែរ។








No comments