ឯកឧត្តម ញឹក ប៊ុនរិទ្ធបើក សិក្ខាសាលា ស្តីពីការត្រៀមបង្ការ និង ឆ្លើយតបគ្រោះគ្រោះអាសន្ន
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
បានសហការគាំទ្រ
សម្រាប់កម្មវិធីការពង្រឹងសមត្ថភាពស្ថាប័នរដ្ឋាភិបាលនិងអង្កការមនុស្សធម៍ក្រោមប្រធានបទ ស្តីពីការត្រៀមបង្ការ និង ឆ្លើយតបគ្រោះអាសន្ន ដែលរៀបចំឡើងដោយវេទិការមនុស្សធម៍កម្ពុជានិងមូលនិធិ (BMGF) (USAID) (ADPC) និងអង្គការប៉ាដិក នាព្រឹកថ្ងៃ៣១ខែកក្ដដា ឆ្ឆាំ២០១៧នេះ ដោយមានវត្តមានពីឯកឧត្តម ញឹក ប៊ុនរិទ្ធ
អគ្គលេខាធិការស្ដីទីនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងមានការចូលរួមពីមន្រ្តីថ្នាក់ក្រោមជាតិ
ក្រសួងពាក់ព័ន្ធនានា រួមទាំងមានការចូលរួមអ្នកសម្របសម្រួលមកពីបណ្ដាប្រទេសចំនួន៦គឺនេប៉ាល់
ប៉ាគីស្ថាន ស្រីលង្ការ មីយ៉ានម៉ា ហ្វីលីពីននិងកម្ពុជា ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងនៃគោលដៅរបស់គម្រោងគឺពង្រឹងការឆ្លើយតបមនុស្សធម៍ទៅនឹងគ្រោះមហន្តរាយនៅកម្ពុជាតាមរយះការពង្រឹងសមត្ថភាពជាអ្នកដឹកនាំស្ថាប័នរដ្ឋាភិបាលនិងអង្កការមនុស្សធម៍ដើម្បីភ្ឃាប់ទំនាក់ទំនងការងារមនុស្សធម៍អោយកាន់តែមានប្រសើរឡើង
ការផ្ដល់ចំណេះដឹង ការបណ្ដុះបណ្ដាលនិងប្រឹក្សាយបល់។ កម្មវិធីនេះធ្វើអោយប្រសើឡើងការត្រៀមបង្កាគ្រោះអាសន្នក៏ដូចជាការឆ្លើយតបនិងស្ដាឡើងវិញពីគ្រោះមហយន្តរាយនៅអាស៊ី
ការចែករំលែកចំណេះដឹងនិងបទពិសោធន៍ជាមួយស្ថាប័នពាក់ព័ន្ធនានា
តាមរយះកិច្ចសហការសម្របសម្រួលជាលក្ខណៈអន្រភ្ញាក់ងារ
ដោយរួមអង្កការក្នុងស្រុកនិងស្ថាប័ននានាក្នុងកិច្ចពិភ្សាផ្លាស់ប្ដូរយោបល់ជាមួយស្ថាប័នរដ្ឋាភិបាលព្រមទាំងបណ្ដាញអន្តរស្ថាប័ន។
ឯកឧត្តមអគ្គលេខាធិការស្ដីទី
ញឹក ប៊ុនរិទ្ធ បានអោយដឹងថា គ្រោះមហន្តរាយតែងកើតមានឡើងជាបន្តបន្ទាប់
មិនថានៅប្រទេសកម្ពុជា ឬនៅប្រទេស ដ៏ទៃទៀតលើពិភពលោក ភាពរងគ្រោះដោយគ្រោះមហន្តរាយ
កើតមានឡើងជាបន្តបន្ទាប់។ ដូច្នេះដើម្បីកាត់បន្ថយភាពងាយរងគ្រោះនេះបាន
មានតែការបង្កើនសមត្ថភាព ក្នុងការត្រៀម បង្ការ និងឆ្លើយតបនៅគ្រប់លំដាប់ថ្នាក់
ទាំងនៅថ្នាក់តំបន់ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងអង្គការជាតិ
និងអន្តរជាតិជាដើម។
ឯកឧត្តមបានលើកឡើងថា
តាមរយៈបទពិសោធន៍និងគំរូ នៃការអនុវត្តរបស់ CHF កន្លងមក កម្មវិធីថ្នាក់តំបន់ មួយត្រូវបាន បង្កើតឡើង
ក្រោមការឧបត្ថម្ភគាំទ្រ ពីមូលនិធិ
Bill and Melinda Gates Foundation (BMGF) សម្របសម្រួលដោយ ADPC
ដើម្បីអនុវត្តកម្មវិធីថ្នាក់តំបន់ស្តីពី ការពង្រឹងសមត្ថភាព ស្ថាប័នរដ្ឋាភិបាល
និងអង្គការមនុស្សធម៌ ដើម្បីត្រៀមបង្ការឆ្លើយតប គ្រោះអាសន្ននៅអាស៊ី។កម្មវិធីនេះ
អនុវត្តនៅក្នុងប្រទេសចំនួន៦គឺ៖ នេប៉ាល់ ប៉ាគីស្តាន ស្រីលង្ការ មីយ៉ានម៉ា
ហ្វីលីពីន និងកម្ពុជា
ដែលជាប្រទេសស្ថិតក្នុងតំបន់មានហានីភ័យខ្ពស់ពីគ្រោះមហន្តរាយធម្មជាតិ
ព្រមទាំងសមត្ថភាពក្នុងការត្រៀមបង្ការ និងឆ្លើយតបនៅមានកម្រិត។ កម្មវិធីនេះនឹងចូលរួម
ចំណែកក្នុងការពង្រឹងសមត្ថភាពឆ្លើយតបគ្រោះមហន្តរាយនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ
និងនៅក្នុងតំបន់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការឆ្លើយតបគ្រោះមហន្តរាយ
ដោយពង្រឹងការទំនាក់ ទំនងរវាងស្ថាប័នរដ្ឋាភិបាល និងអង្គការមនុស្សធម៌
តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាល ប្រឹក្សាយោបល់ និងការងារជាបណ្តាញ។ការវាយតម្លៃទិន្នន័យជាដើម
ដម្បីវាយតម្លៃពីសមត្តភាពក្នុងការឆ្លើយតបគរោះអាសន្ននិងប្រព័ន្ធយន្ដកានិងកិវ្វសហការអន្តរភ្នាក់ងាររវាងថ្នាក់ជាតិ
ថ្នាក់ក្រោមជាតិនិងអង្កការមនុស្សធម៍នៅតំបន់អាស៊ី
ដើម្បីបានយល់កាន់តែទូលំទំលាយពីប្រព័ន្ធមនុស្សធម៍នៅក្នងតំបន់តាមរយះការកសាងសមត្ថភាព
ដើម្បីបង្កើតជាដៃគូត្រៀមបង្ការអាស៊ីនៅក្នុងតំបន់។សិក្ខាសាលានេះបានបង្ហាញពីលទ្ធផលនៃការវាយតម្លៃទិន្នន័យដើម
ការត្រៀបបង្ការនិងការឆ្លើយតបគ្រោះមហន្តរាយនៅរាជធានី
ខេត្តចំនួន១៨ក្នុងខែមិថិនាឆ្នាំ២០១៧នេះ។
ឯកឧត្តមញឹក
ប៊ុនរិទ្ធ រំពឹងថា លទ្ធផលសិក្ខាសាលានេះ
និងជួយក្នុងការចងក្រងជារបាយការណ៍វាយតម្លៃ ស្តីពីស្ថានភាពការ ងារមនុស្សធម៌បច្ចុប្បន្ននៅកម្ពុជា
ដើម្បីរៀបចំជាគម្រោងសំណើ ក្នុងការពង្រឹងសមត្ថភាពជាអ្នក ដឹកនាំដល់ស្ថាប័នមនុស្សធម៌
ទៅតាមតម្រូវការទាក់ទងនិងការត្រៀមបង្ការ និងឆ្លើយតប គ្រោះអាសន្ន។បទពិសោធន៍ទាំងឡាយដែលខ្លួនមាននូវក្នុងសិក្ខាសាលានេះដើម្បីរួមចំណែកក្នុងការកសាងសមត្ថភាពស្ថាប័នជាតិក៏ដូចជាបណ្តាអង្គការមនុស្សធម៌នានាលើការងារត្រៀមបង្ការនិងឆ្លើយតបគ្រោះមហន្តរាយក្នុងន័យជួយកាត់បន្ថយភាពរងគ្រោះរបស់ប្រជាជនកម្ពុជា។












No comments